ពេលវេលារបស់ Pogba នៅ Manchester United អាចនឹងត្រូវបានគេរាប់រួចទៅហើយ ខណៈដែល Jose Mourinho ត្រូវបានគេដឹងថាមានគម្រោងលក់កីឡាករម្នាក់នេះចេញ។
គ្រូបង្វឹកព័រទុយហ្គាល់ កំពុងស្វែងរកវិធីសាស្ត្រលក់ខ្សែបម្រើសញ្ជាតិបារាំងក្នុងតម្លៃ២៣០លានអឺរ៉ូ ហើយយកលុយនោះទៅទិញ Paphael Varane និងToni Kroos ពី Real Madrid ។ នេះគឺយោងតាមប្រភព Mirror ដែលបានបញ្ជាក់ថា Los Blancos គួរតែដាក់តម្លៃ Varane ៨០លានអឺរ៉ូ ហើយKroos តម្លៃ១១៥លានអឺរ៉ូ។
ថាតើករណីនេះអាចទៅរួចឬអត់ ប៉ុន្តែគេអាចដឹងថា Mourinho ត្រូវការកីឡាករថ្មីសម្រាប់រដូវកាល២០១៨/១៩ ខណៈដែល Marguinho, Marco Verrattiនិង Alex Sandro ក៏មានទំនាក់ទំនងផ្ទេរទៅលេងនៅ Red Devils ផងដែរ៕