ក្រុម PKNP ពានយកឈ្នះក្រុម Kuala Lumpur ដោយលទ្ធផល២ទល់១នាការប្រកួតក្នុងសប្ដាហ៍ទី៤ពានរង្វាន់ Malaysia Super League នៅមុននេះបន្តិច។
ការប្រកួតដែលរកបានបីគ្រាប់នេះបានពីការទាត់បញ្ចូលទីពីកីឡាករក្រុម PKNP ទាំងអស់ដោយគ្រាប់បាល់ទីមួយរកបានដោយកីឡាករ Ritus Krjauklis នាទី៦៤និងគ្រាប់ទី២រកបានដោយកីឡាករ Irwan Syazmin នាទី៧៩។ ចំណែកខ្សែការពារPKNP, Ganiesh Gunasegaran ធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទី៨១។
លទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត។ កីឡាករកម្ពុជាកែវ សុខផេង មិនបានលេងក្នុងការប្រកួតនេះទេ ដោយអង្គុយបម្រុងពេញមួយប្រកួត៕