លោក Irfan Bakit Abu Salim បាន​កម្រិត​សមត្ថភាព​របស់​ ជារី ចន្ថាប៊ីន​មាន​សមត្ថភាព​ខ្ពស់​ហើយ​ជឿ​ថា​ខ្សែ​បម្រើ​ម្នាក់​នេះ​នឹង​លេង​ក្នុង​តួនាទី​សំខាន់​ក្នុង​គោលបំណង​របស់​ក្លឹប​របស់​គាត់​ប្រជែង​ពាន​ Malaysia Super League។

​ចន្ថាប៊ីន​នឹង​ជា​ទ្រព្យសម្បត្តិ​របស់​ក្លឹប​ម្នាក់ ​ប៉ុន្តែ​ក្នុង​ការ​ពិត​មួយ​គឺ​គាត់​ត្រូវ​តែ​ធ្វើ​ការ​ធ្ងន់​ដើម្បី​បាន​ចូល​លេង​ជម្រើស​ដំបូង​គ្រប់​ប្រកួត។​ពួក​យើង​សំណាង​ណាស់​ដែល​មាន​គាត់“។ គ្រូ​បង្វឹក​រូប​នេះ​និយាយ​ក្នុង​កាសែត​ម៉ាឡេស៊ី​សរសេរ​ភាសា​អង់គ្លេស​​ល្បី​មួយ។

គ្រូ​បង្វឹក​ដែល​ធ្លាប់​ដឹកនាំ​ក្រុម​មួយ​នេះ​មក​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​កម្ពុជា​ក្នុង​លក្ខណៈ​មិត្តភាព​កាល​ពី​ដើម​ខែ​មករា​បាន​បន្ត​ថា​“ កម្ពុជា​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ណាស់​​ ភាគ​ច្រើន​លឿន ក្លាហាន​និង​មាន​ជំនាញ។​ខ្ញុំ​ជឿ​ថា​ការ​យក​ពួក​គេ​មក​លេង​នៅ​Malaysia Super League នឹង​បន្ថែម​ការ​ចាប់​អារម្មណ៍​និង​កិត្យានុភាព​របស់​ពួក​យើង”

ការ​នាំ​យក​កីឡាករ​ល្បី​ៗ​ជួរ​មុខ​របស់​កម្ពុជា​មក​លេង​ក្នុង​លីក​កំពូល​ម៉ាឡេស៊ី​នឹង​អាច​ធ្វើ​ឲ្យ​កីឡាករ​ម៉ាឡេស៊ី​ដែល​ក្នុង​ស្រុក​នឹង​បង្កើត​ក្ដី​សុបិន​ធំ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​មួយ។

កាល​ពី​ថ្មី​ៗ​នេះ​មាន​កីឡាករ​វ័យ​ក្មេង​ក្នុង​ឈុត​ជម្រើស​ជាតិ​ជា​ច្រើន​ត្រូវ​បាន​ក្លឹប​នៅ​លីក​ទី​២​ថៃ​ចាប់​អារម្មណ៍​ចុះ​កុង​ត្រា​ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ទៅ​វិញ​ដោយ​សារ​ប្រាក់​ឈ្នួល​នៅ​ក្លឹប​នោះ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍៕