កីឡាករហែលទឹក Welson Sim របស់ម៉ាឡេសុីក្លាយជាជើងឯកនៃពានរង្វាន់ Mare Nostrum Tour Swimming Championship នៅ Monaco កាលពីថ្ងៃទី ១០ ខែ មិថុនា លើប្រភេទវិញ្ញាសារហែលសេរី៤០០ម៉ែត្រ។
បុរសវ័យ២០ឆ្នាំរូបនេះបានបំបែកកំណត់ត្រាចាស់ខ្លួនឯងលើថេរវេលា 3:49.48វិនាទី ខណៈកំណត់ត្រាចាស់ 3:50.33 វិនាទីកាលពីនៅក្នុុងពានរង្វាន់ National Age-Group Swimming Championships សិង្ហបុរីឆ្នាំមុននេះ។ ម្ចាស់មេដាយមាសកីឡាអូឡាំពិក Mack Horton សញ្ជាតិអូស្ត្រាលី ឈរនៅចំណាត់ថ្នាក់លេខ២ដោយចាយពេលអស់ 3:50.14វិនាទី ខណៈលេខ៣កីឡាករមកពីប្រទេសចិន Qiu Ziao ប្រើថេរវលាអស់3:51.18វិនាទី។
ស្របពេលការឈ្នះរបស់Sim ត្រូវបានសាទរដោយនាយករដ្ឋមន្ត្រីរបស់ម៉ាឡេសុីតាមបណ្តាញសង្គមហ្វេសប៊ុក « អបអរសាទរ កីឡការហែលទឹករបស់យើង Welson Sim ឈ្នះមេដាយមាសនៅប្រទេស Monaco។ ដោយបានបំបែកកំណត់ត្រារបស់ជាតិ និងបានយកជ័យជម្នះលើម្ចាស់ជើងឯកកីឡាអូឡាំពិក ( Olympic ) »។
ក្នុងនោះកីឡាករហែលទឹកជម្រើសជាតិ នឹងត្រូវចេញទៅហ្វឹកហាត់ និងចូលរួមពានរង្វាន់មួយចំនួននៅអឺរ៉ុបដើម្បីជាត្រៀមខ្លូនចូលរួមព្រឹត្តិការណ៍កីឡាអាសុីអាគ្នេយ៍ ( SEA Games ) នៅខែសីហាខាងមុខនេះ ដែលម៉ាឡេសុីទទួលធ្វើជាម្ចាស់ផ្ទះ៕