Jose Antonio Reyes បានប្រកាសថារូបគេបានព្រមព្រៀងចូលរួមជាមួយក្លិបនៅលីគកំពូលចិនដោយពុំបានបញ្ជាក់ឈ្មោះ ជាមួយកិច្ចសន្យារយៈពេល២ឆ្នាំ។
Reyes វ័យ៣៤ឆ្នាំ រកបាន៣គ្រាប់ និង២១ប្រកួតជាមួយ Espanyol លីគកំពូលអេស្ប៉ាញ បន្ទាប់មកបានចាកចេញពីក្លិបដោយកុងត្រាផុតកំណត់។
កាសែត El Mundo Deportivo បានចុះផ្សាយថាអតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ នឹងចូលរួមលេងជាមួយ Carlos Tevez នៅក្លិប Shanghai Sheuhua ជាទីដែលគ្រូបង្វឹកក្លិប Real Betios លោក Gus Poyet ធ្វើការនៅទីនោះ។
Reyes លេងបានជាង៣០០ប្រកួតនៅ La Liga ដោយធ្លាប់លេងជាមួយ Sevilla, Real Madrid, Atletico Madrid និង Espanyol។
📹 VÍDEO | ⚽️@NachoPalen con @JoseReyes_19: “Me voy a jugar a China.”#Golazo pic.twitter.com/guLKlo1PSB
— El Golazo de Gol (@ElGolazoDeGol) September 7, 2017
កាលលេងនៅអាសុីលើកនេះ គឹជាលេងលើកទី៣នៅក្រៅប្រទេស ដោយធ្លាប់លេងនៅ Arsenal និង Benfica។ រូបគេធ្លាប់ឈ្នះពាន Premier League, FA Cup និង FA Community Shield ក្នុងរយៈពេល២ឆ្នាំជាមួយកាំភ្លើងធំ និងទៅឈ្នះពាន La Liga ជាមួយ Real Madrid នៅរដូវកាល ២០០៦-២០០៧។
Reyes គឺជាកីឡាករតែម្នាក់គត់ធ្លាប់ឈ្នះពាន៥ UEFA Cup/Europa League Atletico ២ដងជាមួយ និង៣លើកជាមួយ Sevilla៕