ប្រភេទកីឡាប្រដាល់គុនខ្មែរ ទើបតែមានឱកាសបង្ហាញខ្លួនលើកទី១ បានបង្ហាញ់ភាពភ្ញាក់ផ្អើល នៅស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីកីឡាករគុនខ្មែរ វ៉ាន់ វឿន បានប្រកួតឈ្នះកីឡាករសឹង្ហបុរីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
អគ្គលេខាធិការ NOOC ទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេម លោក វ៉ាត់ ចំរើន បានឲ្យដឹងពីប្រទេសម៉ាឡេស៊ីមកថា កីឡាករកីឡាករប្រដាល់គុនខ្មែរ វ៉ាន់ វឿន ប្រកួតបើកឆាកមុនគេក្នុងចំណោមកីឡាប្រដាល់គុនខ្មែរ ៥រូប ទៅចូលរួមស៊ីហ្គេម លើកទី២៩នេះ ដោយប្រកួតឈ្នះកីឡាករ សឹង្ហបុរី ក្នុងលទ្ធផល ពិន្ទុ ៣០ ទល់នឹង ២៧ ល់ើប្រភេទទម្ងន់ ៥៤គីឡូក្រាម ។ ជាមួយនឹងការដណ្តើមយកជ័យជម្នះលើកដំបូងនេះ មានន័យថាកម្ពុជា មានមេដាយសំរឹទ្ធ ១គ្រឿងនៅក្នុងដៃ បណ្តោះអាសន្នហើយ រង់ចាំការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ត ហើយបើឈ្នះ ១ប្រកួតទៀតនោះ នឹងមានឱកាសឈានទៅរកមេដាយមាស។
សូមបញ្ជាក់ថា ប្រភេទកីឡារបស់កម្ពុជាចំនួនបញ្ចប់ជាបន្តបន្ទាប់ ដោយឡែកប្រភេទកីឡាមួយចំនួនទៀត ក្នុងចំណោម ២៤ប្រភេទកីឡា កំពុងដំណើរការប្រកួត ៕