ក្រោយឆ្លងកាត់ការប្រកួតតាំងពីថ្ងៃទី ២៤ ខែ មិថុនា កន្លងមក ម្ចាស់ផ្ទះកូរ៉េខាងត្បូងជាក្រុមកំពូលតារាងទទួលមេដាយច្រើនជាងគេ នៃពានរង្វាន់ WTF World Taekwandoo Championships 2017 ដោយទទួលបានចំនួនមេដាយមាសចំនួន២ពោលគឺបុរសប្រភេទទម្ងន់៥៤គីឡូក្រាម នារី៤៦គីឡូក្រាម។
ព្រឹត្តិការណ៍ខាងលើនេះបានបែងចែកចេញ៨ប្រភេទទម្ងន់សម្រាប់បុរសពោលគឺ ៥៤, ៥៨, ៦៣, ៦៨, ៧៤, ៨០, ៨៧ និង៨៧គីឡូឡើង សម្រាប់នារីវិញមាន៨ប្រភេទទម្ងន់ដូចគ្នា ៤៦, ៤៩, ៥៣, ៥៧, ៦២, ៦៧, ៧៣ និង៧៣គីឡូឡើង ខណៈការប្រកួតនឹងបញ្ចប់ទៅនៅថ្ងៃទី ៣០ ខែ មិថុនា ខាងមុខនេះ៕