ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​កម្ពុជា ​​Metfone Cambodian League ឆ្នាំ​២០១៨​សប្ដាហ៍​ទី​១​ ​ក្រុម​ដែល​លេង​មុន​គេ​បំផុត​គឺ​ម្ចាស់​ផ្ទះ​អាស៊ីអឺរ៉ុប​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ ត្រៀម​ទទួល​ភ្ញៀវ​ម្ចាស់​ការពារ​ដំណែង​ជើង​ឯក​ បឹង​កេត​អេហ្វស៊ី។

ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ក្នុង​កីឡដ្ឋាន​ AEU Sport Park របស់​ខ្លួន។ អ្វី​ដែល​ជាដំណឹង​ល្អ​ដល់​អ្នក​គាំទ្រ​នោះ​ ការ​ប្រកួត​នេះ​ក្លឹប​មិន​លក់​សំបុត្រ​នោះ​ទេ​ គឺ​ក្លឹប​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​អ្នក​គាំទ្រ​ចូល​ទស្សនា​ដោយ​សេរី​តែ​ម្ដង។

តែ​យ៉ាង​ណា ការ​ប្រកួត​នេះ​មិន​មាន​ការ​ផ្សាយ​ផ្ទាល់​នោះ​ទេ តែ​ការ​អត់​លក់​សំបុត្រ​អាច​ជា​លើក​ទឹក​ចិត្ត​មួយ​របស់​ក្លឹប​ផង​ដែរ។ ក្រៅ​ពី​គូ​ខាង​លើ​ក្រុម​ភ្នំពេញ​ក្រោន​ នឹង​ត្រូវ​ទទួល​ភ្ញៀវ​ក្រុម​សូលទីឡូ​អង្គរ​ក្នុង​កីឡដ្ឋាន ​RSN ​របស់​ខ្លួន​នៅ​វេលា​ម៉ោង​៦​ និង​០០​នាទី​ល្ងាច ​ថ្ងៃ​ទី​ ០៣ ​មីនា ​ឆ្នាំ ​២០១៨​ ខណៈ​គូ​នេះ​ប៉ុស្តិ៍​ទូរទស្សន៍ ​BTV ធ្វើ​ការ​ផ្សាយ​ផ្ទាល់​។

ចំណែក​នៅ​មួយ​គូ​ទៀត​​ គឺ​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ត្រូវ​ប្រកួត​ជាមួយ​ វេស្ទើន​ភ្នំពេញ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ម៉ោ ​៣​ និង​០០​នាទី​រសៀល ​ដែល​គូរ​នេះ​ផ្សាយ​ផ្ទាល់​ ដោយ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​កម្ពុជា ​CNCC៕

 

ប្រភពរូបភាព៖ CNCC & ASIA EUROPE UNIVERSITY FC