សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ ( DFB ) បានអញ្ជើញជម្រើសជាតិចិនអាយុក្រោម២០ឆ្នាំមកចូលរួមលេងលីគលំដាប់ទី៤របស់ខ្លួនដែលមានតែក្រុមចំនួន១៩ប៉ុណ្ណោះធ្វើការប្រកួត។
ខណៈយោងទៅតាមសម្តីលោក Ronny Zimmermann អនុប្រធាន DFB បានប្រាប់បណ្តាញសារព័ត៍មានក្នុងស្រុកថា U-20 ចិន នឹងត្រូវចំណាយថវិកាទៅអោយគូប្រកួតក្នុង១លើកចំនូួន១៥,០០០ដុល្លារអាមេរិក ដែលការប្រកួតសរុបមានដល់ទៅ៣៨លើកស្មើនឹងរង្វង់ទឹកប្រាក់ ៥៧០,០០០ ដុល្លារ។
គម្រោងនេះបានព្រមព្រៀងកាលពីខែកញ្ញាឆ្នាំមុនជាមួយនឹងកិច្ចសហប្រតិបត្តិការ៥ឆ្នាំ ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ថ្នាលបាល់ទាត់ និងមានប្រកួតប្រជែងសម្រាប់ពានរង្វាន់ FIFA World Cup 2050៕
U-20 ចិន នឹងត្រូវចំណាយ១៥,០០០ដុល្លារអាមេរិករាល់ការប្រកួតនៅលីគលំដាប់ទី៤អាល្លឺម៉ង់
Share: