សម្ដី​​ប៉ុន្មាន​ម៉ាត់​នេះ​របស់​ Arsene Wenger មាន​ន័យ​ថា Sanchez និង​ Ozil គ្មាន​គីឡូ​ចេញ​ពី​Arsenal រួច​នោះ​ទេ

គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ​ Arsenal លោក Arsene Wenger បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា​ ក្រុម​របស់​លោក​មិន​ទាន់​បាន​ទទួល​សំណើ​ទិញ ​Sanchez ឬ​ក៏​ Ozil នោះ​ទេ​ចាប់​តាំង​ពីរ​រដូវ​ដោះដូរ​កីឡាករ​ត្រូវ​បើក​កាល​ពី​ថ្ងៃ​ទី​១​មករា។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឈីលី​មាន​ទំនាក់​ទំនង​ជាមួយ​ក្លឹប​កំពូល​តារាង Premier League, Manchester City បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​ទទួល​បរាជ័យ​កាល​ពី​ប៉ុន្មាន​ខែ​មុន។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​លោក Pep បាន​និយាយ​ថា​គាត់​រំពឹង​ថា​Sanchez និង​បន្ត​លេង​នៅ ​Arsenal ប៉ុន្តែ​របួស​សន្លាក់​ជង្គង់​ដ៏​ធ្ងន់ធ្ងរ​របស់ Gabriel Jesus អាច​ឲ្យ​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​ទិញ​យក​ភ្លាម​ៗ​ទុក​ជំនួស​ដំណែង។

ចំណែក​ខ្សែ​បម្រើ​នាំ​លេង​ Ozil និង ​Jack Wilshere ក៏​កំពុង​រំដោះ​ខ្លួន​ចេញ​ពី​ទឹក​ដី​ Emirates ក្រោយ​ពេល​ផុយ​កុង​ត្រា​រៀងៗ​ខ្លួន។​ប៉ុន្តែ​លោក Wenger បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​ជាមួយ​Chelsea ថា​៖” យើង​អត់​ទាន់​បាន​ទទួល​បាន​ការ​ទាក់ទង​ពី​នរណា​ម្នាក់​ឡើយ! មិន​ទាន់​មាន​ទេ។ ក្លឹប​មួយ​នេះ​បាន​បាត់​បង់​កីឡាករ​ល្អ​ជា​ច្រើន​នាក់។ ហើយ​ពួកយើង​តែង​តែ​ឆ្លើយ​តប​បាន​ល្អ​”។

“កីឡាករ​ជា​ច្រើន​បាន​ចាក​ចេញ​ពី​ក្លឹប​​ដូច្នេះ​ហើយ​ក្លឹប​តែង​តែ​ឈរ​ក្នុង​ដំណែង​មួយ​រឹង​មាំ​។​តែ​យ៉ាង​ណា​យើង​ចង់​រក្សា​កីឡាករ​ល្អ​របស់​យើង​ទុក។ ទោះ​យូរ​ប៉ុណ្ណា​ក៏​ដោយ​ បើ​អ្នក​មិន​ទាន់​បាន​ស៊ីញេ​ទេ​​អ្នក​អាច​និយាយ​ថា​ក្លឹប​មាន​លទ្ធផល​វិជ្ជមាន​”៕

ប្រភព៖ Besoccer